គ្រោះថ្នាក់ចរាចរណ៍
ខេត្តព្រះសីហនុ ៖ ​ការ​​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ គឺកើត​មាន​​​​បញ្ហា​កក​ស្ទះ​ចរាចរណ៍​​ត្រង់ចំណុចនៅ​គីឡូ​១០២ និង​១០៣ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺយ៉ាងខ្លាំង ​ទោះ​ជាសមត្ថ កិច្ច​កំពុង​​តែ​ព្យាយាម​ដោះស្រាយក៏
ដោយ ។
បើតាម​បញ្ហា​ប្រឈមកំពុង​​កើត​ឡើងនេះ ​គឺ​អាច​ពន្យារ​ពេល​អស់​យូរ​ថែម​ទៀត ដូច្នេះ​ សូម​អំពាវនាវ​អោយ​បងប្អូនចង់ធ្វើ​​ចរាចរ​នៅលើ​​ផ្លូវជាតិ​លេខ​៤ សូម​មេត្តា​រក​ផ្លូវ​វាង​ដូច​ជា​ផ្លូវជាតិ​លេខ​៣ ឬ​ផ្លូវ​ណា​ដែល​អាច​បញ្ចៀស​​ចរាចរ​រួច​ ។ នេះបើយោងតាមការឱ្យដឹង​លើ​ផេកផ្លូវការបស់លោកគួច ​ចំរើន អភិ​បាល​ខេត្ត ព្រះ​សីហនុ ។


សូមរំលឹកថា កាលពីវេលា​ម៉ោង​៧​កន្លះ​ព្រឹក ថៃ្ង​ទី​២៨ សីហា ​​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ប៉ះ​គ្នា​រវាង​រថយន្ដ​ដឹក​ប្រេង​ខ្មៅ ក្រុមហ៊ុន PTT ជាមួយ​រថយន្ត​ដឹក​ទំនិញ នៅ​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល បណ្ដាល​ឲ្យ​ធ្លាក់​រថយន្ដ​ពីលើ​ផ្លូវ និង​បង្ក​អោយ​ធ្លាយ​ប្រេង​ខ្មៅ​ហូរ​ស្រោច​លើ​ផ្លូវ​ផង​ដែរ ។